វគ្គបណ្ដុះបណ្ដាលស្ដីពី “ការបញ្ជ្រាបអភិបាលកិច្ចល្អនៅក្នុងកន្លែងធ្វើការ”
ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ លោក សំរិទ្ធិ អេង ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់និងជាប្រធានក្រុមប្រឹក្សាក្រុង បានដឹកនាំសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្ដីពី "ការបញ្ជ្រាបអភិបាលកិច្ចល្អនៅក្នុងកន្លែងធ្វើការ" ដល់សមាជិក សមាជិកាក្រុមប្រឹក្សាក្រុង ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង និងបុគ្គលិកសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន នៅការិយាល័យសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់។



