អំពីសមាគម

ដើមកំណើតសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន

ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តពោធិ៍សាត់ ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ តាមរយៈមហាសន្និបាទ ដែលរៀបចំឡើងនៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០១៩ និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ តាមលិខិតលេខ ៣៨១ សជណ ចុះថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២០។

580

សមាជិក

980

ថវិកាជំនួយ

897

គម្រោង

320

បេសកម្ម

សមាគមជាការរួបរួមគ្នារវាងក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បី៖

លើកកម្ពស់ឋានៈ អភិវឌ្ឍសមត្ថភាព ការពារផលប្រយោជន៍ គុណប្រយោជន៍ស្របច្បាប់របស់សមាជិក។ កសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹង​នីតិរដ្ឋ និងជំរុញលទ្ធិប្រជាធិប​តេយ្យ​នៅ​កម្ពុជា​។

មូលហេតុនៃការបង្កើតសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន

ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តពោធិ៍សាត់៖

  • ​មាន​ការ​ឯកភាព និង​ប្ដេជ្ញាចិត្ដ​រួម​គ្នាក្នុង​ការលើក​កម្ពស់គុណភាពនៃជីវភាពរស់នៅ និង​សុខុ​មាល​​​ភាព​របស់​ប្រជា​​ពលរដ្ឋ  តាម​រយៈ​អភិបាលកិច្ច​បែប​វិមជ្ឈការ និង​វិសហមជ្ឈការ។
  • មានការ​ប្ដេជ្ញា​ចិត្ដ​​ធានា​ដល់​ការអភិវឌ្ឍ​សមត្ថភា​ព​ ដើម្បីជំរុញការអភិវឌ្ឍ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​ដល់​ប្រជា​ពល​រដ្ឋ​​នៅមូលដ្ឋាន។
  • មានភាព​ចាំបាច់​ក្នុងការទទួលស្គាល់ និងបង្កើតអង្គការរួមមួយរបស់ខ្លួន ដើម្បី​ជំរុញ និងកៀរគរក្រុមប្រឹក្សា​ឱ្យសម្រេច​បាន​នូវ​​ការប្ដេ​ជ្ញា​ចិត្ដរួមគ្នា។

ដូច្នេះ បានជាក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តពោធិ៍សាត់​ សម្រេច​ចិត្ត​រួមគ្នា​បង្កើត​សមាគមក្រុម​ប្រឹក្សាថ្នាក់មូលដ្ឋាននេះឡើង ដែលតំណាង​ឲ្យ​ក្រុម ប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ទូទាំង​ខេត្តពោធិ៍សាត់ ។

រចនាសម្ព័ន្ធសមាគម

ថ្នាក់ដឹកនាំសមាគម

សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានដឹកនាំដោយប្រធានមួយរូប និងអនុប្រធានប្រាំបីរូប ដូចខាងក្រោម៖

សំរិទ្ធិ អេង

ប្រធាន

មោក កោ

អនុប្រធានអចិន្ត្រៃយ៍

កង ប៊ុនគា

អនុប្រធាន

ខៀវ ចែ

អនុប្រធាន

កែវ សុវណ្ណារ៉េត

អនុប្រធាន

ជេដ្ឋ សេងញិន

អនុប្រធាន

ប៊ិន វណ្ណា

អនុប្រធាន

សុខ លីមុត

អនុប្រធាន

អ៊ឹម ស៊ីលឿន

អនុប្រធាន