ចក្ខុវិស័យ
សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់ មានសមត្ថភាព វិជ្ជាជីវៈ ឋានៈ ផលប្រយោជន៍ គុណប្រយោជន៍នៃក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ភាពជាដៃគូ ពង្រឹងនីតិរដ្ឋ សេដ្ឋកិច្ចមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

បេសកកម្ម
ដើម្បីតំណាងឲ្យផលប្រយោជន៍ គុណប្រយោជន៍របស់ក្រុមប្រឹក្សាក្រុង ស្រុក ក្រុង ឃុំ សង្កាត់ ក្នុងខេត្តពោធិ៍សាត់ តាមរយៈការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព និងការតស៊ូមតិ ដើម្បីធានាឲ្យផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង ស្រុក ក្រុង ឃុំ សង្កាត់ ខេត្តពោធិ៍សាត់ សមាជិករបស់ខ្លួន និងពលរដ្ឋត្រូវបានឆ្លើយតប។

ថ្នាក់ដឹកនាំសមាគម
សមាសភាគថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ មានប្រធានមួយរូប និងអនុប្រធាន ៨ រូប។ ចុចទីនេះដើម្បីមើលសមាសភាគទាំងអស់។

លោក សំរិទ្ធ អេង
ប្រធាន
ប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់

លោក មោក កោ
អនុប្រធានអចិន្ត្រៃយ៍
មេឃុំស្នាអន្សា

លោកស្រី កង ប៊ុនគា
អនុប្រធាន
ចៅសង្កាត់រងលលកស
ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍
ដើម្បីសម្រេចគោលដៅ និងបេសកកម្មរបស់ខ្លួន សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ខានខេត្តពោធិ៍សាត់បាន និងកំពុងតែធ្វើការយ៉ាងស្អិតរមួតជាមួយនឹងស្ថាប័នជាតិ និងអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលនានា នៅលើគម្រោងអភិវឌ្ឍន៍ជាច្រើន។


និងគោលនយោបាយ

