Default image

admin

វគ្គបណ្ដុះបណ្ដាលស្ដីពី “ការបញ្ជ្រាបអភិបាលកិច្ចល្អនៅក្នុងកន្លែងធ្វើការ”

ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ លោក សំរិទ្ធិ អេង ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់និងជាប្រធានក្រុមប្រឹក្សាក្រុង បានដឹកនាំសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្ដីពី "ការបញ្ជ្រាបអភិបាលកិច្ចល្អនៅក្នុងកន្លែងធ្វើការ" ដល់សមាជិក សមាជិកាក្រុមប្រឹក្សាក្រុង ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង និងបុគ្គលិកសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន នៅការិយាល័យសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់។

វគ្គបណ្តុះបណ្តាលអំពីមូលដ្ឋានគ្រឹះនៃគម្រោង “លើកកម្ពស់សមត្ថភាពស្ថាប័ន និងការប្រតិបត្តិការរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន”

សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់បានសហការជាមួយអង្គការ API AEA នឹងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ស្ពឺបានរៀបចំសកម្មភាពមួយសប្តាហ៍ពេញទៅលើ...

វគ្គបណ្តុះបណ្តាលស្តីអំពី “តួនាទីភារកិច្ចរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌក្នុងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន”

ព្រឹកថ្ងៃទឺ២៧ ខែសីហា ឆ្នាំ២០២០នៅសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់បានធ្វើវគ្គបណ្តុះបណ្តាលស្តីអំពី "តួនាទីភារកិច្ចរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌក្នុងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន" ដល់ក្រុមប្រឹក្សាក្រុងនិងបុគ្គលិកសមាគមទាំងអស់ ដែលឧទ្ទេសនាមផ្ទាល់ពីលោក សំរិទ្ធិ អេង ជាប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់ និងជាប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់។

វគ្គបណ្តុះបណ្តាលស្តីពីការកសាងផែនការយុទ្ធសាស្ត្រសម្រាប់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន

វគ្គបណ្តុះបណ្តាលស្តីអំពីការកសាងផែនការយុទ្ឋសាស្ត្រ៥ឆ្នាំសម្រាប់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដល់ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់នៅថ្ងៃទី២៥~២៦ ខែសីហា ឆ្នាំ២០២០ នៅសមាគមខេត្តពោធិ៍សាត់។

វគ្គបណ្តុះបណ្តាលស្តីអំពី “ភាពជាអ្នកដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ”

ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នៅសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់បានធ្វើវគ្គបណ្តុះបណ្តាលស្តីអំពី ``ភាពជាអ្នកដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ`` ដល់ក្រុមប្រឹក្សាក្រុងនិងបុគ្គលិកសមាគមទាំងអស់ ដែលឧទ្ទេសនាមផ្ទាល់ពីលោក សំរិទ្ធិ អេង ជាប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់ និងជាប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់។