សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់បានសហការជាមួយអង្គការ API AEA នឹងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ស្ពឺបានរៀបចំសកម្មភាពមួយសប្តាហ៍ពេញទៅលើ៖
១- វគ្គបណ្ដុះបណ្ដាលអំពីមូលដ្ឋានគ្រឹះនៃគម្រោង“លើកកម្ពស់សមត្ថភាពស្ថាប័ន និងការប្រតិបត្តិការរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន“ពីថ្ងៃទី៣១ ខែសីហា ដល់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០
២- ការកសាងគម្រោងផ្តួចផ្តើមខ្នាតតូច ពីថ្ងៃទី០២ ដល់ ០៦ ខែកញ្ញា ឆ្នាំ២០២០ នៅខេត្តកំពង់ស្ពឺ។
គោលបំណងនៃវគ្គបណ្ដុះបណ្ដាល
១. បង្កើនសមត្ថភាពរបស់សមាគមក្រុមប្រឹក្សាមូលដ្ឋានខេត្ត និងសមាជិក ដើម្បីចេះ កំណត់នូវ បញ្ហា តម្រូវការនិងដោះស្រាយតម្រូវការនានារបស់សហគមន៍ និង ជាពិសេស ក្រុមងាយរងគ្រោះ។
២. ពង្រឹងនូវតួនាទី ជាអាណត្តិ និងជាជម្រើស របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ក្នុងការឆ្លើយតបទៅនឹង បញ្ហា តម្រូវការ របស់ប្រជាពលរដ្ឋ ជាពិសេសក្រុមជនងាយរងគ្រោះក្នុងសហគមន៍គោលដៅ។









