គម្រោងលើកកម្ពស់សមត្ថភាព និងការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន
២០១៩ – ២០២១ ថវិកា ៩៧៧៩៣៨ ដុល្លារ
គោលបំណងនៃគម្រោងនេះ គឺដើម្បីពង្រឹងសមត្ថភាពស្ថាប័ន និងការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងសមាជិកសមាគមក្នុងតំបន់គោលដៅដើម្បីរួមចំនែកការលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន និងជនងាយរងគ្រោះ។ អ្នកទទួលផលពីគម្រោងនេះរួមមានប្រជាជនចំនួន ៣,២១០,៨៤៩ នាក់ និងគ្រួសារក្រីក្រចំនួន ៧៤,៥១០ គ្រួសារ ស្ថិតក្នុងក្រុង ស្រុក ចំនួន ៣៧ នៃខេត្ត ៦ រួមមានខេត្តពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ធំ កណ្តាល កែប កំពង់ធំ និងកំពង់ស្ពឺ។
គម្រោងនេះទទួលជំនួយថវិកាពីសហភាពអឺរ៉ុប និងជំនួយបច្ចេកទេសពីអង្គការអេដ អេ អាក់ស្យុង និងវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ។

